សត្វគ្រួចនិងសត្វឥន្ទ្រីយក្ស

រឿងខ្លី ប្រភេទអប់រំ

មានរឿងនិទានមួយតំណាលថា កាលដើមឡើយ មានសត្វដ៏ធំចម្លែកមួយឈ្មោះថា ឥន្រ្ទីយក្ស ដែលជាសត្វដ៏ធំរកអ្វីនឹងប្រៀបពុំបានឡើយ ។ ខ្នងរបស់វាវែងប្រហែលនឹងខ្នងភ្នំ ថៃសាន ។ ពេលត្រដាងស្លាបម្ដងៗប្រៀបដូចជាមានដុំពពកដ៏ធំបិទបាំងផ្ទៃមេឃដូច្នោះដែរ ។ តាមធម្មតាសត្វឥន្ទ្រីយក្សនេះ អាស្រ័យរស់នៅលើភ្នំ ពើយសាន ។ វារង់ចាំទាល់តែដល់ខែប្រាំមួយ មានខ្យល់បក់មកពីទិសខាងជៀង ទើបវាត្រដាងស្លាបរបស់ខ្លួន ពឹងលើកម្លាំងខ្យល់ឲ្យបក់នាំខ្លួនវាឡើងទៅលើកម្ពស់ ៩ម៉ឺនលី ហើយយកស្លាបរបស់ខ្លួនទ្រោបលើពពកឲ្យអណ្ដែតរសាត់ទៅដល់តំបន់ សមុទ្រខាងត្បូង ហើយទើបបន្ទាបខ្លួនចុះ ។ មានសត្វក្រូចតូចល្អិតមួយក្បាល លោតចុះលោតឡើងក្បែរគំនរស្មៅ ហើយងើយទៅលើឃើញសត្វឥន្ទ្រី យក្សអណ្ដែតខ្លួនឆ្លងកាត់មក វាក៏សើចចំអក... “ មើលអាសត្វខ្នងវែងរយីកយាកនេះចុះ! ហើរខ្លួនឯងក៏មិនកើតដែរចង់ទៅណាម្ដងៗទាល់តែមានខ្យល់មានព្យុះទើបទៅរូច!... នេះបានហៅថាធំតែមាឌចង្អៀតតែមុងមែន!... គួរឲ្យចង់សើចណាស់!... ឯខ្លួនយើងវិញ... ទោះជាមុជមិនជ្រៅទៅមិនឆ្ងាយ តែយើងនឹកឃើញចង់លោតក៏លោតបាន... នឹកឃើញចង់ហើរពេលណាក៏បាន... ហក់ចុះហក់ឡើងម៉ាសេរី... ចំណែកឯលោកឥន្ទ្រីជង្រ្គោងឯងនេះ មិនដឹងជាប្រុងហើរទៅក្រហែងណាទេហ្ន???

✍កត់ត្រានៅក្នុង “ ចួងជឺ ”✍

❤ ❤ ❤ដំណើរការនិងការវិវត្ដន៍របស់វត្ថុទាំងពួង... មិនអាចផ្ដាច់ចេញពីលក្ខខណ្ឌកំណត់របស់ខ្លួនបានទេ ។ នៅលើលោកនេះ ពុំមានអ្វីដែលមានឥស្សរៈយ៉ាងពេញលេញឡើយ សត្វក្រួចដែលលោតចុះលោតឡើងនៅលើវាលស្មៅដ៏តូចចង្អៀត តើអាចពោលថា “ ម៉ាសេរី ” ដូចម្ដេចទៅ? សូម្បីតែសត្វឥន្ទ្រីយក្ស ដែលអាចហោះឡើងកម្ពស់ ៩ម៉ុលី ដែលទំនងដូចជាអស្ចារ្យសម្បើមណាស់... តែបើគ្មានខ្យល់ជួយដោល វាក៏នៅតែហើរមិនកើត... បែបនេះ ក៏នៅតែពុំមានអ្វីដែលហៅថា “ សេរី ” ជាដដែល ។ នៅលើលោកមានច្បាប់ជាក់លាក់ ដែលមិនអាចផ្លាស់ប្ដូរទៅតាមបំណងប្រាថ្នារបស់មនុស្សឡើយ... សេរីភាពដែលហួសពីធម្មជាតិនិងសភាវៈពិត នឹងពុំមានទេ អ្នកដែលមានចេតនាចង់គ្រប់គ្រងនិងបង្វិលជោគជតារបស់លោក គឺគ្រាប់តែជាមនុស្សគួរឲ្យអស់សំណើចតែប៉ុណ្ណោះ ។
រក្សាសិទ្ធគ្រប់យ៉ាងពី©រំសាយចិត្ត

Popular posts from this blog